បញ្ហាធ្វើស្រែដោយគោយន្ដ

បញ្ហានៅស្រុកខ្មែរយើង

សព្វថ្ងៃ​នេះតាម​ស្រុកមួយចំនួនស្ទើរ​ទូទាំងខេត្ដ​ស្វាយ​រៀង ​​មាន​កំណើនយ៉ាងឆាប់ រហ័សនៃអ្នក​ដែល​ប្រកបរបរដឹ​ក​ដី​​ដោយគោយន្ដ។ មុខរបរនេះពិតជាអាចធ្វើ​ឲ្យ​ពួកគាត់​មានជីវភាពធូធារ​ពិតប្រាកដមែន ក៏​ប៉ុន្ដែ​បញ្ហានេះ​ក៏ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មជ្ឈដ្ឋាន​ទូទៅផងដែរដូចជា បំពុល​រិយាកាស​​ ងា​យ​នឹង​ប​ង្ក​ឲ្យមានគ្រោះថ្នាក់ចរចរ ​ការរំខានដោយ​សម្លេង​ និង​បង្ក​ឲ្យ​​ខូច​ផ្លូវលំតែម្ដង។ ក្នុង​ឃុំ​សង្ឃ័រ​កំពុង​តែកើនឡើងយ៉ាង​ព្រោងព្រាត​ពី​បញ្ហា​នេះ។

ប្រភពពំត៌័មាន​សុំ​មិន​បញ្ចោញ​ឈ្មោះមួយ​បានឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​នេះតាមផ្លូវលំ​ក្បែរផ្ទះរបស់គាត់​មាន​គោយន្ដ​បើកដឹក​ដី​ពី​​ ១០-១៥គ្រឿងដែលគេដឹកដី​​ទៅ​មកៗរៀង​រាល់​ថ្ងៃ​​ធ្វើ​ឲ្យ​គាត់​ធុញទ្រាន់​ ខ្លាំង​ណាស់​ មិនថា​តែគាត់​នោះ​ទេ​សូម្បីតែអ្នកដទៃ​ ដែលរស់នៅក្នុងសហគមន៍​ក៏មាន​ការធុញ​ទ្រាន់ដែរ។

ប្រភពនេះបានបន្ដទៀតថា នៅពេល​មាន​អ្នកដំណើរធ្វើ​ដំណើរតាម​ផ្លូវលំនេះម្ដងៗ គាត់​ឮ​តែ​រអ៊ូ​រទាំ​ថា​ផ្លូវ​នេះ​​ម្ដេចក៏រលាក់ខ្លាំងម៉្លេះ ខុសកាល​ពីមុនឆ្ងាយ​ណាស់ ជាពិសេស​គឺផ្លូវលំចូល​វត្ដ​ក្រសាំង​ជ្រុំ​តែម្ដង។

អ៊ំម្នាក់ដែល​រស់​នៅឃុំ​សង្ឃ័រនេះ​ក៏​បានឲ្យ​ដឹង​ដែរថា មួយ​ឆ្នាំៗភ្លឺស្រែនិ​ង​ស្រូ​វ​ដែល​ចាក់​ចុះ​ទៅ​ស្រែ​គាត់​ត្រូវ​រលាយ​ហិន​ ហោច​ដោយ​សារតែគោយន្ដដឹក​ដីនេះ​ ហើយ​កន្លែងខ្លះ​ត្រូវ​ទឹក​លិច​ធ្វើ​ឲ្យ​ពួកគាត់​ពិបាក​ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅស្រែ​ចំការខ្លាំង​ណាស់។

ព្រះ​តេជ​គុណ រាជ សុខ ព្រះគ្រូសូត្រស្ដាំ​គង់នៅវត្ដ​ក្រសាំងជ្រុំ​បាន​មានសង្ឃដីកា​ថា​ផ្លូវ​ដែល​ ខូច​ខាត​ច្រើន​ជាង​គេ​គឺផ្លូវលំចូល​វត្ដនេះឯង។ ផ្លូវនេះ​គឺជាកម្លាំង​ញើសឈាម​របស់ព្រះសង្ឃ និង​ពុទ្ធបរិស័ទ្ធ ដែល​ចូល​រួមលើក​ផ្លូវនេះ​ពីមុន​ផ្លូវូ​មាន​សភាព​ល្អ​ធម្ម​តា​ទេ តែ​ប៉ុន្មានឆ្នាំក្រោយ​មក​នេះតាំង​ពី​បង្កើតឲ្យ​មាន គោយន្ដដឹកដី​នេះមក​បាន​បង្ក​ឲ្យ​ផ្លូវលំនេះ​ខូច​ខាត​​យ៉ាង​ដំណំ។

ព្រះអង្គបន្ដទៀតថា ព្រះសង្ឃ និង​ពុទ្ធបរិស័ទ្ធ​ធ្លាប់​ជម្រាប​ទៅឃុំដែរ ហើយឃុំក៏បានចុះជួយ​ដោះ​ស្រាយ​បញ្ហា​នេះផង​ដែរ តែការ​ដោះស្រាយបានស្ងាត់តែបន្ដិច​សកម្មភាព​នេះក៏កើតឡើងវិញ​ដដែល ហើយ​​ច្រើនជាងមុន​ថែមទៀតផង។

ព្រះអង្គបានបន្ដ​ទៀតថា ព្រះអង្គ​មិន​ហាម​ឃាត់​មិន​ឲ្យ​គេ​​បើក​បរ​លើ​ផ្លូវ​នេះ​ទេ ព្រះអង្គ​គ្រាន់តែសុំ​ឲ្យ​ជួយ​ថែ​រក្សា​ផ្លូវគ្នា ព្រោះជាផ្លូវយើងទាំងអស់គ្នា ប្រសិនជាដឹក​ហើយ​​ឃើញ​ផ្លូវណាមានគំ​ហុក​សូម​ជួយ​ចាក់​​ដី​បំ​ពេញ​វិញផង ពី​ព្រោះ​វាធ្វើ​ឲ្យ​អ្នកដទៃ​ពិបាក​នៅក្នុងការធ្វើដំណើរ ជាពិសេស​ផ្លូវនេះ​ជាផ្លូវ​ចូល​វត្ដ​ផង តើមាន​ពុទ្ធបរិស័ទ្ធ​​ណាគេ​ចូល​ទៅធ្វើ​បុណ្យ​បើ​ផ្លូវ​ទៅវត្ដពិបាក​ អញ្ជឹងនោះ?

លោក​ ស៊ិន យ៉ុង ​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​សង្ឃ័រ​បាន​ឲ្យ​ដឹង​ថា ឃុំ​បាន​ចុះ​ទៅ​អប់​រំ​ណែនាំ​និង​ហាម​ឃាត់​ច្រើន​លើក​​ច្រើនសារណាស់មកហើយ តែគេហាក់​ដូចជាមិនស្ដាប់ទាល់តែ​សោះ ដោយ​ពួកគេ​និយាយ​ផ្ដោតសំខាន់ទៅ​លើ​មេភូមិ​តែម្ដង​ គេថាកូនមេភូមិ​ម៉េចក៏ដឹកបាន​ចុះពួកគាត់​ម៉េច​ក៏ដឹកមិនបាន។ នៅ​ពេល​ឃុំ​ណែនាំ​មេ​ភូមិ​ មេ​ភូមិ​ឆ្លើយ​ថា គេទិញគោយន្ដ​មកដើម្បីរកស៊ី បើ​ហាមមិនឲ្យ​បើក​លើផ្លូវ​ឲ្យបើក​លើ​អី? ហើយគេ​ក៏​បានបង់​ពន្ធឲ្យ​រដ្ឋដែរ​ ។

លោក​អ៊ំ ឈុន ផល្លី​ ជាក្រុម​ប្រឹក្សាឃុំម្នាក់​ផងដែរ​នោះ​បានមាន​ប្រសាសន៍​​ថា ឃុំមិន​បាន​ហាម​ឃាត់​ក្នុង​ការ​ដឹក​ដី​នេះ​ទេ ប៉ុន្ដែ​ឃុំ​សំណូម​ពរ​ថា បើ​អស់​លោក​ដឹក​ក៏​ដឹក​ចុះ តែ​សូម​អស់​លោក​ចាក់​បំពេញ​កំហុក​ផង​ ក៏ប៉ុន្ដែ​ពួក​គេមិនបានធ្វើតាមការស្នើ​របស់​ឃុំនោះទេ។ បើ​សិន​បញ្ហា​នេះ​នៅ​តែ​បន្ដ​​នោះ ព្រះ​សង្ឃ​​វត្ដក្រសាំងជ្រុំ​ដែលបាន​ខិត​ខំកសាង​ផ្លូវនេះ​ប្រហែល​ជា​ ព្រះអង្គ​លែងធ្វើ​ទៀតហើយ ដោយ​សារ​​​តែ​ធ្វើ​​ រួច​គោយន្ដដឹក​ដី​បំផ្លាញ​ដដែល។

លោក​អ៊ំក៏​បាន​បន្ដទៀតថា ក្រុមប្រឹក្សាឃុំបានធ្វើការ​ប្រជុំ​ក្រុមមេភូមិរាល់ខែ ហើយ​​ឃុំបានលើក​អំពី​បញ្ហា​គោយន្ដដឹកដី​ធ្វើឲ្យ​ខូច​ផ្លូវលំដែរ ក៏​ប៉ុន្ដែពួកគេ​មិនអនុវត្ដតាមគោលការណ៍ណែនាំរបស់ឃុំទាល់​តែសោះ ហើយ​នៅ​តែបំពាន​ដឹកកាន់តែច្រើន​ឡើងៗ ហើយលោកក៏បានសសើរ​ដល់​ភូមិព្រះ​ទន្លេ​ផងដែរ ដែលអាច​អនុវត្ដបាន​តាម​ការ​ស្នើ​សុំ​របស់ឃុំ។ លោក​អ៊ំក៏​សូមសំណូមពរ​ដល់​អ្នក​រក​ស៊ី​របរនេះនៅភូមិ​ធ្លក សូមអនុវត្ដ​តាម​គោលការណែនាំរបស់​ឃុំផង



























0 comments: